សាររបស់ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ
ខ្ញុំបាទសូមស្វាគមន៍ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញាទាំងអស់ ចំពោះការប្រើប្រាស់
គេហទំព័រ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ នៃក្រសួងសុខា- ភិបាលប្រទេសកម្ពុជា។
គេហទំព័ររបស់មជ្ឈមណ្ឌលជាតិ បានផ្តើមដំណើរការចាប់តាំងពីឆ្នាំ២០០៦ ដើម្បីផ្សព្វផ្សាយនូវព័ត៌មាននិង ទិន្នន័យជាច្រើនសម្បូរបែប ដោយផ្តោតលើការងារគ្រប់គ្រងកម្មវិធីបង្ការ ថែទាំព្យាបាលជំងឺអេដស៍ ជំងឺកាមរោគ និងសើស្បែក នៅក្នុងព្រះរាជា ណាចក្រកម្ពុជា។ ពត៌មានទាំងអស់នេះ គឺជាព័ត៌មានផ្លូវការដែលជាលទ្ធផលនៃ ការអនុវត្តសកម្មភាព និងអន្តរាគមន៍បង្ការថែទាំ និងព្យាបាលបន្ត (Continuum of Prevention, Care and Treament) លទ្ធផលនៃការអង្កេតជីវសាស្ត្ររក មេរោគអេដស៍/កាមរោគ និងការប្រព្រឹត្តជាប្រចាំ (Routine Surveillance: HSS, BSS, SSS) របាយការណ៍គ្រប់ជ្រុងជ្រោយរបស់កម្មវិធីជាតិ (NCHADS comprehensive Reports) ការសិក្សាស្រាវជ្រាវ តាមបែបបទវិទ្យាសាស្រ្ត និងប្រពន័្ធព័ត៌មានជាផ្លូវការរបស់អង្គការជាតិ និងអន្តរ-ជាតិទាក់ទងនឹងមេរោគអេដស៍ និងកាមរោគ ផងដែរ។
ទន្ទឹមនឹងនេះព័ត៌មានស្តីពីសកម្មភាពរបស់ផ្នែកជំនាញនានានៃមជ្ឈមណ្ឌលជាតិ ត្រូវបានធើ្វបច្ចុប្បន្នភាពជារៀងរាល់ខែ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទសូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានចូលរួមផ្តល់ព័ត៌មាន និងទិន្នន័យដល់គេហទំពរ័របស់មជ្ឈមណ្ឌលជាតិ ហើយជឿជាក់ថា ឯកឧត្តម លោកជំទាវ លោក លោកស្រី និងបន្តផ្តល់នូវព័ត៌មាននឹងទិន្នន័យដល់គេហទំព័រនេះ។
ខ្ញុំបាទសូមគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ប្រើប្រាស់គេហទំព័រនេះ និងសូមស្វាគមន៍នូវរាល់មតិ និងអនុសាសន៍ក្នុងការកែលម្អនូវចំណុចខ្វះខាតដើម្បីធ្វើឱ្យគេហទំព័រកាន់តែមានភាព- ប្រសើរឡើង និងងាយស្រួលប្រើបា្រស់។
សូមគោរពថ្លែងអំណរគុណទុកជាមុន !
វេជ្ជបណ្ឌិត អ៊ុក វិជ្ជា
ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ